Communities and Justice

ការគ្រប់គ្រងដោយបង្ខំ

(Coercive control)

អំពីការត្រួតត្រាដោយបង្ខំ

ការត្រួតត្រាដោយបង្ខំគឺនៅពេលអ្នកណាម្នាក់ធ្វើឱ្យឈឺចាប់ ធ្វើឱ្យភ័យខ្លាច ឬធ្វើឱ្យនៅឯកោម្នាក់ឯងដដែលៗដល់ មនុស្សម្នាក់ទៀតដើម្បីត្រួតត្រាលើពួកគេ។ វាជាការរំលោភបំពានក្នុងគ្រួសារ ហើយវាអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

 វាជាលំនាំនៃអាកប្បកិរិយាដែលកើតមានជាបន្ត និងដដែលៗ

អាកប្បកិរិយាដោយបង្ខិតបង្ខំ និងអាកប្បកិរិយាត្រួតត្រាខ្លះអាចមើលទៅដូចជាតិចតួចចំពោះ អាកប្បកិរិយាផ្ទាល់ របស់ពួកគេ ប៉ុន្តែនៅពេលអាកប្បកិរិយាទាំងនោះត្រូវបានធ្វើដដែលៗ ឬកើតមានជាបន្ត ពេលនោះ អាកប្បកិរិយាទាំងនោះអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

វារួមមានអាកប្បកិរិយាផ្នែករាងកាយ និងអាកប្បកិរិយាមិនមែនផ្នែករាងកាយ

វាអាចរួមមានអាកប្បកិរិយាណាមួយដែលធ្វើឱ្យភ័យខ្លាច ធ្វើឱ្យឺចាប់ ធ្វើឱ្យឯកោ ឬត្រួតត្រាលើមនុស្សម្នាក់ទៀត។ វាអាចរួមមានអំពើហិង្សាផ្នែករាងកាយ និងការរំលោភបំពានផ្លូវភេទ ប៉ុន្តែវាមិនចាំបាច់ត្រូវតែអញ្ចឹងទេ។ 

បទពិសោធន៍របស់មនុស្សគ្រប់រូបគឺខុសគ្នា

ជាញឹកញាប់មនុស្សដែលរំលោភបំពានគេធ្វើអាកប្បកិរិយាត្រួតត្រាឱ្យត្រូវទៅតាមមនុស្សដែលពួកគេ កំពុងរំលោភបំពាន។ វាអាចផ្លាស់ប្ដូរទៅតាមពេលវេលា។

វាអាចកើតឡើងតាមប្រភេទនៃទំនាក់ទំនងខុសៗគ្នា

វាអាចកើតឡើងនៅពេលមនុស្សធ្វើការណាត់ជួបស្នេហាគ្នាម្ដងម្កាល ស្ថិតនៅក្នុងទំនាក់ទំនងធ្ងន់ធ្ងរ ឬបានចែកផ្លូវគ្នា។ មនុស្សដែលរំលោភបំពានគេក៏អាចជាសមាជិកគ្រួសារ អ្នករស់នៅរួមគ្នា ឬអ្នកថែទាំ។ 

នៅក្នុងទំនាក់ទំនងណាមួយក៏ដោយ ការត្រួតត្រាដោយបង្ខំ គឺខុស ប៉ុន្តែចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 តទៅ វាជាបទល្មើសព្រហ្មទណ្ឌនៅក្នុងរដ្ឋ NSW នៅពេលមនុស្សម្នាក់ប្រើប្រាស់អាកប្បកិរិយា បែបនេះទៅកាន់ដៃ គូជិតស្និទ្ធបច្ចុប្បន្ន ឬអតីតដៃគូជិតស្និទ្ធដោយមានគោលបំណងបង្ខិតបង្ខំ ឬត្រួតត្រាលើពួកគេ។

វាជាការគិតទុកជាមុន

រាល់ពេលដែលមនុស្សម្នាក់ប្រើប្រាស់អាកប្បកិរិយារំលោភបំពាន ពួកគេកំពុងបង្កើតជម្រើស ដើម្បីធ្វើដូច្នះ ហើយត្រូវទទួលខុសត្រូវចំពោះការរំលោភបំពានរបស់ពួកគេ និងផលវិបាក នៃការរំលោភបំពាននោះ។

ឧទាហរណ៍មួយចំនួននៃអាកប្បកិរិយារំលោភបំពាន

ទាំងនេះគឺគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះនៃអាកប្បកិរិយាដោយបង្ខិតបង្ខំ ឬអាកប្បកិរិយាត្រួតត្រា៖

  • ការធ្វើឱ្យគ្រោះថ្នាក់ដោយគិតជាមុនដល់សុខភាពផ្លូវចិត្ត ឬសុខុមាលភាពផ្លូវអារម្មណ៍ របស់អ្នកមនុស្សម្នាក់ ឧទាហរណ៍ តែងតែប្រមាថ និងរិះគន់អ្នកណាម្នាក់។

  • ការធ្វើឱ្យខ្មាស់អៀន ការម៉ាក់ងាយ ឬការបន្ថោក ឧទាហរណ៍ ការចែករំលែកព័ត៌មាន ឯកជនអំពីពួកគេ ឬធ្វើការកំប្លែងលេងសើចដែលធ្វើឱ្យគ្រោះថ្នាក់ដល់ ការលើកសរសើរខ្លួនឯង និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ។

  • កាប្រើអំពើហិង្សាដើម្បីធ្វើឱ្យឈឺចាប់ ត្រួតត្រាឬគំរាមកំហែងអ្នកណាម្នាក់ ឧទាហរណ៍ការធ្វើឱ្យឈឺចាប់ខាងរាងកាយ ដល់មនុស្សម្នាក់តាមរបៀបណាមួយ ការចោលឬការបំបែកវត្ថុនានា ឬការបើកបរដោយធ្វេសប្រហែសដើម្បី ធ្វើឱ្យអ្នកណាម្នាក់មានអារម្មណ៍មិនមានសុវត្ថិភាព។

  • ការបង្កើតនូវការគំរាមកំហែងនានា ឧទាហរណ៍ ការគំរាមកំហែងដកការធានាទិដ្ឋាការ។

  • ការធ្វើឱ្យអ្នកណាម្នាក់នៅឯកោពីមិត្តភក្តិ គ្រួសារ និងសហគមន៍របស់ពួកគេ ឧទាហរណ៍ ការយកទូរសព្ទរបស់ពួកគេដើម្បីកុំឱ្យពួកគេអាចទាក់ទងគ្រួសារ និងមិត្តភក្តិ។

  • ការកម្រិតដែនកំណត់សេរីភាព និងឯករាជ្យភាពរបស់អ្នកណាម្នាក់ ឬការត្រួតត្រាលើ ជម្រើសប្រចាំថ្ងៃរបស់ពួកគេ ឧទាហរណ៍ ការបង្កើតនូវបទប្បញ្ញត្តិអំពីអ្វីខ្លះដែល ពួកគេអាចស្លៀកពាក់ ឬការរារាំងមនុស្សមិនឱ្យចាកចេញពីផ្ទះ ឬចេញទៅក្រៅតែម្នាក់ឯង។ 

  • ការត្រួតត្រា ឬការកម្រិតដែនកំណត់លើសិទ្ធិចូលប្រើប្រាស់ប្រាក់កាសរបស់អ្នកណាម្នាក់ ឬលទ្ធភាពរប់ពួកគេ ក្នុងការរកប្រាក់ ឧទាហរណ៍ ការមិនអនុញ្ញាតឱ្យពួកគេទៅធ្វើការ នៅក្រៅផ្ទះដើម្បីទទួលបានប្រាក់។

  • ការឃ្លាំមើល ឬការតាមដានសកម្មភាព ទំនាក់់ទំនង ឬចលនារបស់អ្នកណាម្នាក់ដោយ មនុស្សផ្ទាល់ ឬតាមអនឡាញ ឧទាហរណ៍ ការអានអ៊ីមែល ឬសារអត្ថបទរបស់ពួកគេដោយ គ្មានការអនុញ្ញាត្តិពីពួកគេ។

  • ការធ្វើឱ្យអ្នកណាម្នាក់ឯកោពីវប្បធម៌ ឬសហគមន៍របស់ពួកគេ  ឬរារាំងពួកគេមិនឱ្យបង្ហាញ អត្តសញ្ញាណ ផ្នែកវប្បធម៌ ឬស្មារតីរបស់ពួកគេ ឧទាហរណ៍ ការមិនអនុញ្ញាតឱ្យពួកគេនិយាយ ភាសាវប្បធម៌របស់ពួកគេ។

  • ការដាក់សម្ពាធ ឬការបង្ខំអ្នកណាម្នាក់ឱ្យចូលទៅក្នុងសកម្មភាពផ្លូវភេទ ឬការត្រួតត្រាលើ ជម្រើសបន្តពូជ របស់ពួកគេ ឧទាហរណ៍ការបង្កើតបទប្បញ្ញត្តិអំពីពេលណាដែលអ្នកណាម្នាក់ ត្រូវរួមភេទ។

  • ការប្រើប្រាស់ប្រព័ន្ធ សេវាកម្ម និងដំណើរការនានាដើម្បីគំំរាមកំហែង ប្រើប្រាស់យ៉ាងប៉ិនប្រសប់ ឬត្រួតត្រាលើ មនុស្សម្នាក់ទៀត ឧទាហរណ៍ការធ្វើរបាយាការណ៍ក្លែងបន្លំទៅសេវាការពារកុមារ ឬសេវាអន្តោប្រវេសន៍។

ការត្រួតត្រាដោយបង្ខំ និងច្បាប់

ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 តទៅ ការត្រួតត្រាដោយបង្ខំគឺជាបទល្មើសព្រហ្មទណ្ឌនៅក្នុងរដ្ឋ NSW នៅពេលមនុស្សម្នាក់ប្រើប្រាស់អាកប្បកិរិយាបែបនេះទៅកាន់ដៃ គូជិតស្និទ្ធបច្ចុប្បន្ន ឬអតីតដៃគូជិតស្និទ្ធដោយមានគោលបំណងបង្ខិតបង្ខំ ឬត្រួតត្រាលើពួកគេ។ ច្បាប់នឹងអនុវត្តតែ ចំពោះអាកប្បកិរិយារំលោភបំបានដែលកើតឡើងក្រោយថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 ប៉ុណ្ណោះ។

ស្វែងរកថែមទៀតអំពី សកម្មភាពរដ្ឋាភិបាលរដ្ឋ NSW លើការដាក់ការត្រួត្រាដោយបង្ខំជាបទល្មើសព្រហម្មទណ្ឌ។

ថាតើអ្នកកំពុងជួបប្រទះការត្រួត្រាដោយបង្ខំពីដៃគូជិតស្និទ្ធ សមាជិកគ្រួសារ អ្នកផ្ដល់ការថែទាំ ឬមនុស្សណាម្នាក់ផ្សេងទៀតឬអត់។ វាតែងតែខុស ហើយមានជំនួយអាចរកបាន។

ទទួលបានជំនួយ

ប្រសិនបើអ្នកស្ថិតនៅក្នុងគ្រោះថ្នាក់បន្ទាន់ សូមហៅទូរសព្ទទៅលេខសូន្យបីដង [000] និងស្នើសុំប៉ូលិស។

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់ សូមហៅទូរសព្ទទៅសេវាបកប្រែភាសាសរសេរ និងភាសាផ្ទាល់មាត់ តាមលេខ 131 450 ហើយស្នើសុំឱ្យពួកគេទាក់ទងសេវាដែលអ្នកចង់និយាយ ជាមួយ។

ប្រសិនបើអ្នក ឬអ្នកណាម្នាក់ដែលអ្នកស្គាល់កំពុងជួបប្រទះការត្រួតត្រាដោយបង្ខំ សូមហៅទូរសព្ទទៅ 1800RESPECT (1800 737 732) ឬចូលមើល 1800respect.org.au/languages សម្រាប់ការគាំទ្រ និងព័ត៌មាន។ មាន 24 ម៉ោង 7 ថ្ងៃក្នុងមួយសប្ដាហ៍។  

ប្រសិនបើអ្នកព្រួយបារម្ភអំពីអាកប្បកិរិយារបស់អ្នក សូមហៅទូរសព្ទទៅ សេវាកម្មបញ្ជូនបន្តរបស់បុរស (Men’s Referral Service) តាមលេខ 1300 766 491។ មាន 24 ម៉ោង 7 ថ្ងៃក្នុងមួយសប្ដាហ៍។ សេវានេះគឺជាសេវាឥតគិតថ្លៃ មានមានលក្ខណៈសម្ងាត់ និងអនាមិក។ 

ប្រសិនបើអ្នកត្រូវការដំបូន្មានផ្លូវច្បាប់ ឬការគាំទ្រផ្លូវច្បាប់ សូមហៅទូរសព្ទទៅ LawAccess NSW តាមលេខ 1300 888 529 ចន្លោះម៉ោង 9 ព្រឹក ដល់ 5 ល្ងាច ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។

ព័ត៌មានបន្ថែមអំពីការត្រួតត្រាដោយបង្ខំ និងសេវាគាំទ្រនានាអាចរកបានជាភាសាអង់គ្លេសនៅឯ nsw.gov.au/coercive-control

Last updated:

01 Nov 2024